ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣, ដែលជាថ្ងៃទី២ នៃសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាល ស្ដីពី នីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន ជូនទៅដល់ ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបែងចែកជា ៤ថ្នាក់ផ្ដោតទៅលើប្រធានបទចំនួន៣រួមមាន (ទី១)ទិដ្ឋភាពទូទៅនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ និងប្រភពថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, (ទី២)នីតិវិធីនៃការអនុវត្តថវិកាសេវាអនាម័យបរិស្ថាននៅរដ្ឋបាលក្រុង ស្រុក, (ទី៣)ទិដ្ឋភាពទូទៅនៃកិច្ចលទ្ធកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។



ព័ត៌មានទាក់ទង